សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ បំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣
ថ្ងៃទី 21 ខែមីនា ឆ្នាំ2024
គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ រួមជាមួយ គណៈកម្មការទី២រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ (បីស្ថាប័ន) កំពុងបន្តបំពេញទស្សនកិច្ច នៅទីក្រុងប៊ែរឡាំង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ ដំណើរទស្សនកិច្ចសិក្សានេះ គឺក្រោមការជួយឧបត្ថម្ភគាំទ្រ របស់គម្រោង GIZ-NAA នៃប្រទេសអាល្លឺម៉ង់ ។
នៅរសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៣ គណៈប្រតិភូទាំងបីស្ថាប័ន បានបន្តដំណើរទស្សនកិច្ច នៅសាខា សវនកម្មមួយ នៅ Potsdam ដែលអគារនោះបានសាងសង់ឡើង កាលពីឆ្នាំ ១៩០៤-១៩០៧ ហើយបានដាក់ ឲ្យប្រើប្រាស់រហូតមកដល់បច្ចុប្បន្នសម្រាប់តែស្ថាប័នសវនកម្ម ។
អត្ថបទពាក់ព័ន្ធ