ឯកឧត្តម ជា ជេដ្ឋ អញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញស្តីពី តួនាទី និងសារៈសំខាន់នៃការធ្វើសវនកម្មក្នុងការចូលរួមរៀបចំ និងត្រួតពិនិត្យថវិកាជាតិ
ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2024
|
|
កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញស្តីពី តួនាទី និងសារៈសំខាន់នៃការធ្វើសវនកម្មក្នុងការចូលរួម រៀបចំ និងត្រួតពិនិត្យថវិកាជាតិ ដែលឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គលេខាធិការនៃអាជ្ញាធសវនកម្ម ជាតិ ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ត្រី តំណាងវិទ្យាស្ថានសភា កម្ពុជា(PIC) និងមន្ត្រីតំណាងអង្គការ GIZ -NAA ។ ក្នុងឱកាសនេះដែរឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ អគ្គលេខាធិការនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទបង្ហាញស្តីពីតួនាទី និងសារៈសំខាន់នៃការធ្វើសវនកម្មក្នុងការ ចូលរួមរៀបចំ និងត្រួតពិនិត្យថវិកាជាតិ ដែលរួមមាន៖ ទី១-ហេតុអ្វីបានជាត្រូវមានច្បាប់ស្តីពី សវនកម្មនៃព្រះរាជាណាចក្រ កម្ពុជា។ ជាមួយគ្នានោះដែរឯកឧត្តមក៏បានលើកឡើងថា កាបង្កើតនូវអាជ្ញាធរសវនកម្មជាតិ មួយឯករាជ្យអំពីកិច្ចសហប្រតិ- បត្តិការនៃការងារ ដើម្បីធ្វើកាត្រួតពិនិត្យលើកិច្ចប្រតិបត្តិការ និងកម្មវិធីរបស់ស្ថាប័នសាធារណៈ ធ្វើឲ្យមានតម្លាភាពលើការ ប្រមូលចំណូល និងអនុវត្តចំណាយនៃថវិកាជាតិ តាមដាននិងត្រួតពិនិត្យឡើងវិញនូវភាពត្រឹមត្រូវ និងសមស្របនៃរបាយ- ការណ៍ហិរញ្ញវត្ថុព ង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់បណ្តាស្ថាប័នសាធារណៈ ផ្តល់អនុសាសន៍សំដៅធានាឲ្យមានប្រសិទ្ធ ភាពកម្រិតសន្សំសចៃ និងការផ្តល់ផលល្អក្នុងដំណើរការគ្រប់គ្រងហរិញ្ញវត្ថុ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការ ទូទាត់ថវិកាប្រចាំឆ្នាំនីមួយៗជូនរដ្ឋសភា និងព្រឹទ្ធសភា។ ឯកឧត្តមបណ្ឌិត អ៊ុក សារាវុធ ក៏បានមានប្រសាសន៍បន្តថា ច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ដែលចែកជា១១ជំពូក មាន៤៧មាត្រា ដោយមានខ្លឹមសារសំ ខាន់ៗ ដូចតទៅ៖ ជំពូកទី១-បទប្បញ្ញត្តិទូទៅ ជំពូកទី២-ប្រភេទសវនកម្ម ជំពូកទី៣-អាជ្ញាធរសវនកម្មជាតិ ជំពូកទី៤-ការតែងតាំងអគ្គសវនករ និងអគ្គសវនកររង ជំពូកទី៥-របាយការណ៍នៃសវនកម្ម ជំពូកទី៦-សិទ្ធិអំណាចលើការប្រមូលផ្តុំព័ត៌មាន ជំពូកទី៧-ការសម្ងាត់នៃព័ត៌មាន ជំពូកទី៨-សវនកម្មលើអាជ្ញាធរសវនកម្មជាតិ ជំពូកទី៩-ការបង្កើតសវនកម្មផ្ទៃក្នុង ជំពូកទី១០-ទោសប្បញ្ញត្តិ និងជំពូកទី១១-អវសានប្បញ្ញត្តិ។
អត្ថបទ៖នាយកដ្ឋានព័ត៌មាន
រូបភាព ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទពាក់ព័ន្ធ