គណៈកម្មការទី២ព្រឹទ្ធសភា ប្រជុំជាមួយនឹងតំណាងរាជរដ្ឋាភិបាល
ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2025
នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការសេដ្ឋកកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ហៅកាត់គណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ជាមួយនឹងឯកឧត្តមអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ សោម គីមសួគ៌អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី “ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១១”ដោយមានការចូលរួមពី សមាជិក សមាជិកា គណៈកម្មការទី២ ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់ និងមន្រ្តីជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរសវនកម្មជាតិ និងមន្រ្តីជំនាញនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៕
រូបភាព៖ នាយកដ្ឋានព័ត៌មានវិទ្យា
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ