Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ម៉ុង ឫទ្ធី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ

  ថ្ងៃព្រហស្បតិ៍ ទី​22 ខែធ្នូ ឆ្នាំ​2022

ឯកឧត្តម ម៉ុង ឫទ្ធី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ
=======
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តម ម៉ុង ឫទ្ធីប្រធានគណៈកម្មការទី បានអនុញ្ញាតឱ្យលោកជំទាវវេជ្ជបណ្ឌិត ទេវ្យានី ខូប្រាហ្គាដេ ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បី៖
១- ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងឥណ្ឌា។
២- ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
៣- ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគវិស័យឯកជនរវាងប្រទេសទាំងពីរ រួមមាន : ការវិនិយោគលើវិស័យកសិកម្ម(ការផលិតពូជសត្វ និងគ្រាប់ពូជបន្លែផ្លែឈើ) វិស័យធនធានទឹក ផ្លូវលំជនបទ ថាមពលកកើតឡើងវិញ និងវិស័យសុខាភិបាល(សាងសង់មន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ ទឹកនោមផ្អែម ថ្លើម និងក្រលៀន)។
៤- បណ្តុះបណ្តាលជំនាញជូនដល់មន្ត្រីព្រឹទ្ធសភា និងទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។
៥- ចង់ឱ្យមានការហោះហើរផ្ទាល់ពីឥណ្ឌាមកកម្ពុជា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី