Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​បើក​ការដ្ឋាន​ជួស​ជុល និង​សាង​សង់​ផ្លូវ​មួយ​ខ្សែ ក្រាល​កៅស៊ូ​ប្រភេទ​(DBST)

   ថ្ងៃទី 5 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុល និងសាងសង់ផ្លូវមួយខ្សែ ក្រាលកៅស៊ូប្រភេទ(DBST) ដែលមានទទឹងប្រវែង៦ម៉ែត្រ និងបណ្តោយប្រវែង៥,៩០០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ១៣០តាមបណ្តោយផ្លូវលេខ១២៧ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ផ្លូវនេះគម្រោងនឹងសាងសង់ឱ្យរួចរាល់ហើយជាស្ថាពរនៅមុនពេលបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ ដោយចំណាយថវិកាអស់ ៦ម៉ឺនដុល្លារ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏បានប្រគេននូវស៊ីម៉ងត៍ និងបច្ច័យជូនដល់ព្រះសង្ឃវត្តបឹងខ្នា និងវត្តស្រះតាច័ន្ទ ដោយក្នុងមួយវត្តៗស៊ីម៉ងត៍២៥តោន និងបច្ច័យ ១លានរៀល នគរបាលការពារថវិកា៥០ម៉ឺនរៀល ក្រុមគ្រូពេទ្យប្រចាំការថវិកា៥០ម៉ឺនរៀល និងជូនថវិកាដល់ឃុំសែនដី ឃុំរលាំងចក និងឃុំរលាំងគ្រើល ក្នុងមួយឃុំៗថវិកា៥០ម៉ឺនរៀល ព្រមទាំងចែកថវិកាជូនប្រជាពលរដ្ឋចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី