Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក គង់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុល លឹម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបេសកកម្មមនុស្សធម៌ (AMH) នៃប្រទេសបារាំងនៅកម្ពុជា របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅឥតយកកម្រៃជូនប្រជាពលរដ្ឋ

   ថ្ងៃទី 22 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃបេសកកម្មមនុស្សធម៌ (AMH) នៃប្រទេសបារាំងនៅកម្ពុជា របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា ចុះមកពិនិត្យ និងព្យាបាលជំងឺទូទៅឥតយកកម្រៃជូនប្រជាពលរដ្ឋចំនួនពីរថ្ងៃ គឺថ្ងៃ១៦,១៧ ខែមករាឆ្នាំ២០២៣នៅក្នុងបរិវេណសាលាស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការចូលរួមអមដំណើរពីឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានព្រឺទ្ធសភា ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
នាឳកាសនេះដែរ ឯកឧត្តមក៏បានផ្តល់ជូនឧបករណ៍ធ្វើតេស្តកូវីដ-១៩ចំនួន៤កេះធំ ក្នុងនោះ១កេសជូនដល់សាលាស្រុកកំរៀង និងចំនួន៣កេសទៀតជូនដល់មណ្ឌលសុខភាពចំនួន៣មណ្ឌលនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងប្រគល់សៀវភៅស្តីអំពី «អំពើហិង្សាក្នុងគ្រួសារ» ចំនួន៣៦ក្បាលដល់សាលាស្រុកកំរៀងផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី