Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជាអធិបតីក្មុងពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២២-២០២៣

   ថ្ងៃទី 8 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃ០២ ខែមករា ឆ្នាំ ២០២៣ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ឋសភាភូមិភាគប្រចាំភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្មុងពិធីបើកបវេសនកាលថ្មី ឆ្នាំ២០២២-២០២៣ ដោយមានការចូលរួមពីលោក កុល បុត្រ ប្រធានក្រុមប្រឹក្សាស្រុកសំឡូត លោក សើរ សាម៉េត អភិបាលស្រុកសំឡូត លោកប្រធានការិយាល័យអប់រំស្រុក លោកអធិការនគរបាលស្រុក និងការិយាល័យនានាជុំវិញស្រុក មាតា បិតាសិស្ស ព្រមទាំងសិស្សានុសិស្សប្រមាណ១៣៧០ នាក់ ស្រី ៨០៥នាក់។ បន្ទាប់ពីលោក សើរ សាម៉េត អភិបាលស្រុកសំឡូត ឡើងអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួចមក ឯកឩត្តម អ៊ុក គង់ ក៌បានអញ្ជើញសំណេះសំណាលដោយសង្កត់ធ្ងន់លើខ្លឹមសារដ៏មានតម្លៃទាំង១៣ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ពិសេស ឯកឩត្តម ណែនាំអោយក្មួយៗ ខិតខំរៀនសូត្រ នៅអោយឆ្ងាយពីគ្រឿងញៀន អនុវត្ត ៣កុំ ៣ការពារចំពោះជម្ងឺកូវីដ-១៩ គោរពឪពុក ម្តាយ គោរពវិន័យសាលា និងចូលរួមថែរក្សាសន្តិភាពអោយបានគង់វង្សយូរអង្វែង។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី