Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អាយ ខន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនយោបាយ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣

   ថ្ងៃទី 26 ខែវិច្ឆិការ ឆ្នាំ2024


នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនយោបាយ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA) ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧រដ្ឋសភា នៅលាសប្រជុំ Malisrouth (ជាន់M) សណ្ឋាគារសុខា រាជធានីភ្នំពេញ។
អង្គប្រជុំបានដំណើរការទៅតាមរបៀបវារៈដូចខាងក្រោម៖
១.សុន្ទរកថាស្វាគមន៍របស់ប្រធានអង្គប្រជុំ
២.ការតែងតាំងអ្នករាយការណ៍
៣.ការណែនាំអំពីប្រតិភូ
៤.ការពិចារណាលើសេចក្តីសម្រេចសេចក្តីព្រាង៖
-របាយការណ៍របស់ AIPA Caucus លើកទី១៣
-របាយការណ៍មេដឹកនាំអាស៊ាន-អាយប៉ា ទាក់ទងក្នុងអំឡុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១
-ការលើកកម្ពស់សន្តិភាព សាមគ្គីភាព និងពហុភាគីនិយម តាមរយៈមជ្ឈមណ្ឌលអាស៊ាន(កម្ពុជា)
-ពង្រឹងការទូតសភាលើសន្តិសុខដែនសមុទ្រ ដើម្បីជំរុញតំបន់ស្ថិរភាពនៅអាស៊ីអាគ្នេយ៍ (ឥណ្ឌូនេស៊ី)
-ការទូតសភាសម្រាប់ការអនុវត្តការឯកភាពប្រាំចំណុច(ឥណ្ឌូនេស៊ី)
៥.បញ្ហាផ្សេងទៀត៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី