ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ នៅខេត្តត្បូងឃ្មុំ ចំនួន២៣៤គ្រួសារ
ថ្ងៃទី 6 ខែវិច្ឆិការ ឆ្នាំ2024
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់ស្ថានទូតគូវែតប្រចាំព្រះរាជាណាចក្រកម្ពុជា តាមរយៈសមាគមប្រភពល្អកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ ព្រមទាំងបានរងផលប៉ះពាល់ខូចដំណាំចំនួន២៣៤គ្រួសារ មកពីភូមិជីរោទ៍ទី១ និងភូមិជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ពិធីនេះប្រព្រឹត្តទៅនៅវត្តរការធំ ស្ថិតក្នុងភូមិជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកត្បូងឃ្មុំ តំណាងសមាគមប្រភពល្អកម្ពុជា ក្រុមប្រឹក្សាឃុំទាំងពីរ ប្រធានភូមិទាំងពីរផងដែរ។
ក្នុងនោះផងដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បាននាំយកអំណោយរបស់ស្ថានទូតគូវែត តាមរយៈសមាគមប្រភពល្អកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលជួបគ្រោះទឹកជំនន់ និងរងផលប៉ះពាល់ខូចដំណាំ ចំនួន២៣៤គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ៕
ប្រភព៖នាយកដ្ឋានព័ត៌មាន