Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អាយ ខន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រី ទេព សូដានី កូនស្រីបង្កើតរបស់ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា

   ថ្ងៃទី 17 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា នឹងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រី ទេព សូដានី កូនស្រីបង្កើតរបស់ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ វេលាម៉ោង ១៦:៤០នាទីរសៀល ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ។
សពលោកស្រី ទេព សូដានី ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ក្នុងនាមខ្ញុំផ្ទាល់ នឹងក្រុមមិត្តភាពព្រឹទ្ធសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សូមចូលរួមនិងអាឡោះអាល័យជាមួយឯកឧត្តម ទេព យុទ្ធី និងរំលែកនូវមរណទុក្ខដោយក្តីស្រណោះជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេកជាទីបំផុត។ ឯកឧត្តមបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី ទេព សូដានី សូមបានចាប់បដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃាតឡើយ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី