Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន នឹងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០៣ ស្ថិតនៅក្នុងស្រុកតំបែរនិង០១វត្ត ស្ថិតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

   ថ្ងៃទី 10 ខែកក្កដា ឆ្នាំ2024

នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២
នឹងលោកជំទាវ បានអញ្ជើញនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០៣ ស្ថិតនៅក្នុងស្រុកតំបែរនិង០១វត្ត ស្ថិតនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ វត្តទាំង០៣ ក្នុងស្រុកតំបែររួមមាន៖ វត្តស្វាយតាមែក វត្តថ្មី វត្តគោកស្រុក និង០១វត្ត ក្នុងស្រុកក្រូចឆ្មារគឺវត្តបារាយ។ ដែលក្នុងមួយវត្តៗទទួលបាន ទៀនវស្សា០១គូរ ស្លាដក់០២កញ្ចប់ កន្រ្តកភេសជៈ ០២កន្រ្តក អង្ករ ០២បាវ ទឹកសុទ្ធ ០៤កេស ប្រេងឆា៥L ២ដប ធូប ០២ដុំ មី ០២កេស បីចេង ០៦កញ្ចប់ អំបិ់ល ០៦កញ្ចប់ ត្រីខ ០២យួរ ខ្ទឹម ០២ថង់ សៀងដប ០២យួរ ទឹកត្រី ០២យួរ ទឹកស៊ីអ៊ីវ ០២យួរ និងបច្ច័យក្នុងមួយវត្តៗចំនួន១,០០០,០០០រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី