នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកកងមាស ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុក និងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្រុកកងមាស ខេត្តកំពង់ចាម សរុបចំនួន៨៨នាក់ ដើម្បីក្តាប់នូវស្ថានការណ៍ជាក់ស្តែង ប្រមូលព័ត៌មានលើការ ងារអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ចំពោះគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងការត្រៀមខ្លួនដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕
ប្រភព៖នាយកដ្ឋានព័ត៌មាន