Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

   ថ្ងៃទី 28 ខែកុម្ភៈ ឆ្នាំ2025

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្រុកក្រូចឆ្មារ សរុបចំនួន៩៥នាក់ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅវត្តពោធិ៍ព្រឹក្ស ហៅវត្តកញ្ចក់ ដែលស្ថិតនៅភូមិក្រូចឆ្មារលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ពិធីសំណេះសំណាល និងពិភាក្សាការងារនាពេលនេះ ក្នុងគោលបំណងដើម្បីក្តាប់នូវស្ថានការណ៍ជាក់ស្តែង ពិនិត្យតាមដានយន្តការនៃការអនុវត្តកម្មវិធីនយោបាយ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ព្រមទាំងការត្រៀមខ្លួនឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាពេលខាងមុខ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី