នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រចាំខែកុម្ភៈ ឆ្នាំ២០២២។ ២-ពិនិត្យពិភាក្សាលើកម្មវិធី និងគម្រោងចំណាយសម្រាប់ចុះជួបសំណេះសំណាល ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង០៧ចំណុច នៅភូមិភាគទី២ និងការចូលរួមជាមតិយោបល់របស់សមាជិក សមាជិកាក្រុម ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុម និងមន្ត្រីនៃការិយាល័យអមក្រុមភូមិភាគទី២៕