ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរថ្នាក់ស្រុក នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ2024
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធរថ្នាក់ស្រុក នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
=======
នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២(ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈម្មការទី៦ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារអាជ្ញាធរថ្នាក់ស្រុក ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុចរួមមាន៖
១-ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុក្ខចិត្ត។
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន
ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស
គ្រោះថ្នាក់ចរាចរណ៍។
៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។
ពិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ចាម ក្រុមប្រឹក្សាឃុំក្នុងតំណែង និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្នុងសង្កាត់អាណត្តិទី៥(ពេញសិទ្ធិ)ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។