ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ======= នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមប្រចាំខែមករា ឆ្នាំ២០២២។ ២-សំណើសុំគោលការណ៍ ដើម្បីចុះជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុង ស្រុក នៅភូមិភាគទី២។ ៣-របាយការណ៍សកម្មភាពរបស់ក្រុមប្រចាំខែមករា ឆ្នាំ២០២២ និងការចូលរួមជាមតិយោបល់របស់សមាជិកសមាជិកាក្រុម ព្រមទាំងពិនិត្យលើបញ្ហាផ្សេងៗ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុម និងមន្ត្រីនៃការិយាល័យអមក្រុមភូមិភាគទី២៕