ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់សំខាន់ចំនួន០៣ ======= នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ដើម្បីពិនិត្យ ពិភាក្សា និងត្រៀមយោបល់លើសេចក្តីព្រាងច្បាប់ចំនួន០៣គឺ៖ ១-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម។ ២-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។ ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ៕