ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ======= នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើកម្មវិធីត្រៀមចុះសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាសង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ និងអាជ្ញាធរក្រុងសួង ស្តីពី ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាសង្កាត់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋាន នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នាពេលខាងមុខ នៅសាលាក្រុងសួង ខេត្តត្បូងឃ្មុំ និងបញ្ហាផ្សេងៗ៕