ឯកឧត្តម អាយ ខន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា ======= នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម អាយ ខន ប្រធានស្តីទី ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិកដៅការងារឆ្នាំ២០២២ ពិនិត្យពិភាក្សាលើសេចក្តីព្រាងផែនការប្រតិបត្តិប្រចាំ២០២២ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា៕