Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក គង់ អញ្ជើញចូលរួមកិច្ចប្រជុំសភាពិភពលោកលើកទី១ ស្តីពី​ការ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព

   ថ្ងៃទី 1 ខែតុសា ឆ្នាំ2024

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ៈ០០នាទីរសៀល ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា និងជាសមាជិកនៃក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយអន្តរសភា អញ្ជើញចូលរួមកិច្ចប្រជុំសភាពិភពលោកលើកទី១ ស្តីពីការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមមូលបទ “ការប្រែក្លាយបញ្ហាប្រឈមការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅជាឱសថសម្រាប់សភាដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព” តាមប្រព័ន្ធវីដេអូ នៅវិមានរដ្ឋសភា ។
——
កិច្ចប្រជុំខាងលើរៀបចំដោយសហភាពអន្តរសភា(IPU) សហការជាមួយសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ផ្សាយចេញពីទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី