នាងខ្ញុំ សូមថ្លែង អំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ ឯកឧត្តម កិត្តិសង្ហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល បាន ឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ និងសម្ភារការពារជំងឺកូវីដ-១៩ ចំនួន ៥០កេស តាមរយៈ ឯកឧត្តម អាយ ខន សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៧ ជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តកោះកុង ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅខេត្តកោះកុង។
សូមជូនពរ ឯកឧត្តម ទទួល បាន នូវ ពុទ្ធ ពរ ទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពល: កុំបី ឃ្លៀង ឃ្លាត ឡើយ ។