ខេត្តតាកែវ ÷នាព្រឹកថ្ងៃចន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្រី បេន សមាជិក ព្រឹទ្ធសភា បានអញ្ជើញ នាំយក អំណោយ របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា ដើម្បី ផ្តល់ជូនស្នងការនគរបាលខេត្តតាកែវ សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ អំណោយ ផ្តល់ជូននាឱកាសនោះរួមមាន÷ – ម៉ាស់ ចំនួន ១២កេស -អាកុលចំនួន ២កាន -ធុងសម្រាប់បាញ់អាកុលចំនួន ១ -ជេលលាងដៃចំនួន១០០ដប