ព្រឹកថ្ងៃអាទិត្យ ១១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ស្រី បេន សមាជិកគណះកម្មការទី៦ព្រឹទ្ធសភានិងអមដំណើរដោយ ឯកឧត្តម ប៊ុន រដ្ឋា សហប្រធានក្រុមការងាចុះមូលដ្ឋានឃុំសិង្ហ បានចុះសំណេះសំណាល និងនាំយកអំណោយជូនរដ្ឋបាលឃុំ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ក្នុងឃុំសិង្ហ។ អំណោយរួមមាន៖ ១.អង្ករ២៥គ.ក ចំនួន៣០បេ ២.ទឹកក្រូចកូកាកូឡាចំនួន៣០កេស ៣.ទឹកស៊ីអ៊ីវចំនួន ៣០យួរ ៤.សាប៊ូចំនួន ៦០ដុំ ៥.ម៉ាស់ចំនួន៣០ប្រអប់ ៦.ទឹកសុទ្ធចំនួន៦០យួរ ៧.ថវិកាចំនួន ៤០០ដុល្លារ សរុបទាំងសម្ភារ និងថវិកា ស្មើនឹង ៥លានរៀល។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមសហប្រធានក៏បានណែនាំដល់សមាជិកបក្សឃុំទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានល្អស្របតាមគោលនយោបាយរបស់គណបក្ស។ សូមជួយផ្សព្វផ្សាយផងអរគុណ