Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បាន​អញ្ជើញ​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ប្រគល់​ជូន​អាជ្ញាធរ​ខេត្ត​កំពង់ចាម

   ថ្ងៃទី 12 ខែមិថុនា ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយផ្តល់ជូនអាជ្ញាធរខេត្តកំពង់ចាម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
=======
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីចូលរូមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន រួមដំណើរដោយឯកឧត្ដមអនុប្រធាន និងឯកឧត្តមលោកជំទាវជាលេខាធិការ និងសមាជិកក្រុមបានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាម ។
អំណោយដែលក្រុមសមាជិកព្រឹទ្ធសភាយកទៅប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម នាពេលនេះរួមមាន៖ មី ១០០កេស ទឹកសុទ្ធ១០០កេស ត្រីខកំប៉ុង១០០យួរ ទឹកត្រី១០០យួរ និងទឹកស៊ីអ៊ីវ១០០យួរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី