Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អាយ ខន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សួ​សុខ​ទុក្ខ ជាមួយ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ដងពែង មេ​ភូមិ​ទាំងអស់ មេប៉ុស្តិ៍ 

   ថ្ងៃទី 20 ខែឧសភា ឆ្នាំ2024

ថ្ងៃទី17 ខែឧសភា ឆ្នាំ2021 ឯកឧត្តម អាយ ខន អនុប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួសុខទុក្ខ ជាមួយ សមាជិកក្រុមប្រឹក្សាឃុំដងពែង មេភូមិទាំងអស់ មេប៉ុស្តិ៍  ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាស្រុក អភិបាល នៃគណ:អភិបាលស្រុក នៅសាលាឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
*ខ្លឹមសា:
-បានជំរុញក្រុមប្រឹក្សាឃុំ រៀបចំកសាងផែនការការងារ សម្រាប់ត្រៀមការងារបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ.សង្កាត់ នៅ2022ខាងមុខនេះ។
-បានណែនាំជំរុញអោយក្រុមប្រឹក្សាឃុំ អនុវត្តអោយមានប្រសិទ្ធភាព នៅគោលនយោបាយ ភូមិ.ឃុំ.សង្កាត់ មានសុវត្ថិភាព ដែលរាជរដ្ឋាភិបាល បានដាក់ចេញកាលពីថ្ងៃទី8.ខែមករា.ឆ្នាំ2021 អំពីលក្ខណ:សម្បត្តិទាំង7ចំណុច។
-បានជំរុញអោយឃុំ ធ្វើការរៀបចំបង្កើតគណ:កម្មការ ដោះស្រាយ វិវេទ ក្នុងមូលដ្ឋាន និងបង្កើតក្រុមដោះស្រាយទំនាស់នៅថ្នាក់ភូមិ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចេញកាលពីឆ្នាំ2010។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី