ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចុះសួរសុខទុកប្រជាពលរដ្ឋក្នុងសហគមន៍ដាំបន្លែសុវត្ថិភាពភូមិកោះរកាក្នុង ======= នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋចំនួន៥២គ្រួសារ ក្នុងសហគមដាំបន្លែសុវត្ថិភាពភូមិកោះរកាក្នុង ស្ថិតក្នុងភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អំណោយចែកជូនប្រជាពលរដ្ឋចំនួន ៥២គ្រួសារ ដោយក្នុងមួយគ្រួរសារៗ ទទួលបានមី០១កេះ និងក្រមា០១៕