ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម ============ បន្ទាប់ពីប្រមូលនូវបញ្ហាប្រឈម និងសំណូមពរនានាពីអង្គវេទិកាថ្នាក់ស្រុកនៅស្រុកកងមាស និងស្រុកកោះសូទិន កាលថ្ងៃទី០២ និងទី០៣ ខែកុម្ភៈ ឆ្នាំ២០២១រួចមក នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និងនាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកកងមាស និងស្រុកកោះសូទិន មកពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅសាលាខេត្តកំពង់ចាម។