Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី២​រៀបចំ​វេទិកា​ថ្នាក់​ស្រុក​ស្តីពី​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធាណរៈ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លា​ភាព និងការ​អភិវឌ្ឍ​មូលដ្ឋាន នៅ​ស្រុក​កោះសូទិន

   ថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ2024

ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី២​រៀបចំ​វេទិកា​ថ្នាក់​ស្រុក​ស្តីពី​លើក​កម្ពស់​ការ​ផ្តល់​សេវា​សាធាណរៈ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លា​ភាព និងការ​អភិវឌ្ឍ​មូលដ្ឋាន នៅ​ស្រុក​កោះសូទិន
=======
នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​ក្រុម​សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុក ស្តីពី​លើក​កម្ពស់​ការផ្តល់សេវា​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព តម្លាភាព និងការអភិវឌ្ឍមូលដ្ឋាន នៅសាលាស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយមានការចូលរួមពីអាជ្ញាធរស្រុក ប្រធាន​សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំ និងមន្ទីរ​ពាក់ព័ន្ធជុំវិញខេត្តកំពង់ចាម សរុបចំនួន៥៦នាក់។

អង្គវេទិកានេះ រៀបចំឡើងដើម្បីឈ្វេងយល់អំពីបញ្ហាមួយចំនួនដូចជា៖
១-ស្ថានភាពជំងឺកូវីដ១៩ (Covid-19) ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការ ការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។
២-ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ។
៣-ការអនុវត្តគោលនយោយបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចនៅមូលដ្ឋាន។
៤-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងទៅដូចជា៖ អត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ។
៥- ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងទៅ។
៦-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។
ទី៧-បញ្ហាផ្សេងៗ។

អង្គវេទិកាប្រព្រឹត្តទៅរយៈពេល០១ព្រឹក ដោយមានការធ្វើសេចក្តីរាយការណ៍អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនីមួយៗ និងការពិភាក្សាអំពីបញ្ហាប្រឈម សំណូមពរនានា និងរកដំណោះស្រាយ ការ​បក​ស្រាយ​បំភ្លឺ​ពី​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគទី២៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី