Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត​កំពង់ចាម

  ថ្ងៃពុធ ទី​3 ខែកុម្ភៈ ឆ្នាំ​2021

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម
============
បន្ទាប់ពីប្រមូលនូវបញ្ហាប្រឈម និងសំណូមពរនានាពីអង្គវេទិកាថ្នាក់ស្រុកនៅស្រុកកងមាស និងស្រុកកោះសូទិន កាលថ្ងៃទី០២ និងទី០៣ ខែកុម្ភៈ ឆ្នាំ២០២១រួចមក នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុភឿន គុណវុឌ្ឍ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និងនាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកកងមាស និងស្រុកកោះសូទិន មកពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅសាលាខេត្តកំពង់ចាម។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី