Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បាន​អញ្ជើញ​រៀប​ចំ​វេទិកា​ថ្នាក់​ស្រុក នៅ​ស្រុក​កងមាស ខេត្ត​កំពង់ចាម

   ថ្ងៃទី 6 ខែកុម្ភៈ ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិកាថ្នាក់ស្រុក
នៅស្រុកកងមាស ខេត្តកំពង់ចាម
****************
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពីលើកកម្ពស់ការផ្តល់សេវាសាធារៈឱ្យមានប្រសិទ្ធភាព តម្លាភាព និងការអភិវឌ្ឍមូលដ្ឋាន នៅសាលាស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១។
វេទិកាថ្នាក់ស្រុកនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមពីអាជ្ញាធរស្រុក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមន្ទីរពាក់ព័ន្ធជំវិញខេត្តកំពង់ចាម សរុបចំនួន៦០នាក់។
អង្គវេទិកានេះរៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់អំពីបញ្ហាមួយចំនួនដូចជា៖ ទី១-ស្ថានភាពជំងឺកូវីដ១៩ (Covid-19) ក្នុងពេលបច្ចុប្បន្ន វិធានការបង្ការ ការពារ ទប់ស្កាត់ អប់រំប្រជាពលរដ្ឋ។ ទី២-ការកំណត់អត្តសញ្ញាណកម្មជនក្រីក្រ១ ជនក្រីក្រ២ និងការបែងចែកកញ្ចប់ថវិកាជូនប្រជាពលរដ្ឋ។ ទី៣-ការអនុវត្តគោលនយោយបាយភូមិ ឃុំមានសុវត្ថភាពទាំង៨ចំណុចនៅមូលដ្ឋាន។ ទី៥-ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនាពេលកន្លងមកដូចជា៖ អត្រានុកូលដ្ឋាន ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ទី៥- ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ នៅមូលដ្ឋាននាពេលកន្លងមក ទី៦-បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ និងទី៧-បញ្ហាផ្សេងៗ។
អង្គវេទិកាប្រព្រឹត្តទៅរយៈពេល០១ព្រឹក ដោយមានការធ្វើសេចក្តីរាយការណ៍អំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំនីមួយៗ និងការពិភាក្សាគ្នាអំពីបញ្ហាប្រឈម សំណូមពរនានា និងការបកស្រាយបំភ្លឺ និងរកដំណោះស្រាយពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី