នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកកោះកុង ដើម្បីឈ្វេងយល់អំពី ដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅការិយាល័យប្រជាពលរដ្ឋស្រុក ការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋាន ការដោះស្រាយទំនាស់ដីធ្លីរបស់គណៈកម្មការសុរិយោដីស្រុកនិងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដ៏ទៃទៀតដែលច្បាប់ដោយឡែកប្រគល់អំណាចឱ្យធ្វើការពិនិត្យបទល្មើសទាក់ទងនឹងវិស័យជំនាញរបស់ខ្លួន និងសំណូមពរអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា នៅសាលាស្រុកកោះកុង ខេត្តកោះកុង៕