នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ គណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរឃុំតាតៃក្រោម ក្រុមប្រឹក្សាឃុំ មេឃុំ ជំទប់ទី១និងជំទប់ទី២ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងមេភូមិចំណុះឃុំដែលជាភូមិចាំបាច់ ដើម្បីឈ្វេងយល់អំពីដំណើរការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ(គណៈកម្មាធិការដោះស្រាយទំនាស់) នៅសាលាឃុំតាតៃក្រោម ក្នុងស្រុកកោះកុង ខេត្តកោះកុង៕