ព្រឹកថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៣ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងជាប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញនាំយកទេយ្យវត្ថុ និងបច្ច័យចំនួន១១០០ដុល្លា ទៅប្រគេនព្រះសង្ឃគង់នៅវត្តវាលស្បូវ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។