Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៉ុនឈឿន ប្រធាន​គណៈ​កម្មការ​ទី៦ ព្រឹទ្ធសភា ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាជិក សមាជិកា និង​នាយកដ្ឋានភូមិភាគ និងសមូហភាពដែនដី​នៃ​អគ្គ​លេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា

   ថ្ងៃទី 16 ខែសីហា ឆ្នាំ2024

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ រៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៉ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា និងមន្ត្រីការិយាល័យអមក្រុមភូមិភាគទី២នៃនាយកដ្ឋានភូមិភាគ និងសមូហភាពដែនដីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។
ក្នុងឱកាសនេះដែរ ក៏មានការធ្វើសេចក្តីរាយការណ៍របស់ ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុម អំពីសេចក្តីព្រាងរបាយការណ៍លទ្ធផលវេទិកាថ្នាក់ស្រុក ស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាពេលកន្លងមកកាលពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០។ ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិនិត្យពិភាក្សាលើរបាយការណ៍សកម្មភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ប្រចាំខែសីហា ឆ្នាំ២០២០។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី