Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​នឹង​អាជ្ញាធរ និង​មន្ទីរ​ពាក់​ព័ន្ធ​ជុំវិញ​ខេត្ត​ត្បូងឃ្មុំ

   ថ្ងៃទី 7 ខែសីហា ឆ្នាំ2024

ក្នុងការបំពេញតួនាទីភាពជាតំណាង ក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាឃុំ និងដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាម ចន្ទសោភ័ន អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់ការអនុវត្តការងារនៅថ្នាក់ក្រោមជាតិ និង នាំយកនូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈមទាំងពួងរបស់ក្រុមប្រឹក្សាឃុំក្នុងស្រុកតំបែរ ដើម្បីពិភាក្សា និងរកដំណោះស្រាយឱ្យឆ្លើយតបនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី