នាព្រឹកថ្ងៃទីព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១៦ ខែកក្កដា ឆ្នាំ២០២០ គណៈកម្មការទី៦ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម គឹម ធា លេខាធិការគណៈកម្មការ អញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសព លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន ដែលត្រូវជាប្អូនបង្កើត ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា ដែលបានទទួលមរណៈភាពកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយជំងឺគ្រុនចាញ់សើរើ ស្ថិតនៅគេហដ្ឋានសព (បុរីប៉េងហួតបឹងស្នោរ)សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។