នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពឯកឧត្តម អាយ ខន ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីពីការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា៕