នារសៀលថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភាភូមិភាគ៤ បានអញ្ជើញចូលរួមពិធីចែកសម្ភារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់អង្គភាពពាក់ព័ន្ធ និងឃុំទាំង៧ ក្នុងស្រុកសំឡូត ដើម្បីចូលរួមផ្សព្វផ្សាយនូវវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ នៅមូលដ្ឋានភូមិឃុំក្នុងស្រុកសំឡូត រួមមាន ម៉ាសចំនួន ១៥,០០០បន្ទះ អាល់កុុលចំនួន ៦០លីត្រ សាប៊ូលាងដៃចំនួន ១,០០០ដុំ និងឧបករណ៍វាស់កំដៅចំនួន ៥គ្រឿង ស្ថិតនៅសាលាស្រុកសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។