នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា៕