នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចុះចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតដែលកំពុងជួបការលំបាកខ្លាំង ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ចំនួន ១០គ្រួសារ ក្នុងឃុំតាសាញ ស្រុកសំឡូត ក្នុងនោះ១គ្រួសារ ទទួលបាន អង្ករ ២០kg សាប៊ូលាងដៃ ៨ដុំ និងថវិកា ៤ម៉ឺនរៀល នៅឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ គណប្រតិភូបានប្តេជ្ញារួមគ្នាកសាងផ្ទះជូនយាយអាយុ៩០ឆ្នាំហើយគ្មានកូនចៅថែរក្សា។