នាល្ងាចថ្ងៃសៅរ៍ ៦ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភាភូមិភាគ៤ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៦ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។