នាព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភាភូមិភាគទី៤ តំណាង ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ រមណីយដ្ឋាន អូរព្រាល ជា កុយ និងចែកអំណោយប្រជាពលរដ្ឋក្រីក្រចំនួន ១៦០គ្រួសារ និងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ចំនួន ៣០០នាក់ និងពិសារអាហារសាមគ្គី ស្ថិតនៅភូមិអូរព្រាល សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមាជ័យ។