នារសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអនុវត្តតួនាទី ភាពជាតំណាងរបស់ខ្លួនដោយបានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធាណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមពីនាយករងទីចាត់ការរដ្ឋបាលខេត្ត អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានការិយាល័យហិរញ្ញកិច្ច ប្រធានការិយាល័យវិនិយោគ មន្ត្រីការិយាល័យស្ថិតិ និងអត្រានុកូលដ្ឋាន ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តីនិងកុមារស្រុក នាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យគាំទ្រឃុំ និងមន្រ្តីសាលា មកពីស្រុកស្ទឹងត្រង់ សរុបចំនួន២២នាក់ នៅសាលប្រជុំសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕