នារសៀលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងសហការផ្តល់សេវាសាធាណៈ និងការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកំពង់ចាម អធិការនគរបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក ប្រធានគណៈកម្មការពិគ្រោះយោបល់ស្រ្តីនិងកុមារស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រុក ប្រធានការិយាល័យគាំទ្រឃុំ មកពីស្រុកចំការលើ សរុបចំនួន២២នាក់ នៅសាលប្រជុំសាលាស្រុកចំការលើ ខេត្តកំពង់ចាម៕