នាព្រឹកពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុកស្តីពី ការអនុវត្តតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ និងសហការផ្តល់សេវាសាធាណៈ និងការអភិវឌ្ឍមូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមពីប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង៨ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ សរុបចំនួន១២០នាក់ នៅសាលប្រជុំសាលាស្រុកចំការលើ ខេត្តកំពង់ចាម៕