ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២ បានបើកកិច្ចប្រជុំផ្ទៃក្នុង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាទៅលើ៖ ទី១-ស្តាប់របាយការណ៍ សកម្មភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ទី២-សេចក្តីរាយការណ៍របស់ឯកឧត្តម ឆាយ វណ្ណា លេខាធិការក្រុម អំពីដំណើរការរៀបចំវេទិកា និងកម្មវិធីវេទិកាថ្នាក់ស្រុក ស្តីពីការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ធ្វើនៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ និងទី៣-ពិនិត្យ អនុម័តលើគម្រោងចំណាយថវិកាសម្រាប់ចុះរៀបចំវេទិកាថ្នាក់ស្រុក និងមតិបូកសរុបរបស់ឯកឧត្តម ប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី២។