នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សា និងត្រៀមមានមតិយោបល់ក្នុងសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ លើសេចក្តីព្រាងច្បាប់ចំនួន០៧រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជាចូល ជា សមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការ អភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនហ្គ្រីន សឺស្តែនណេប៊លវេនឈ័រ (ខេមបូឌា) ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺ ព្រះអាទិត្យ អានុភាព២០មេហ្គាវ៉ាត់ នៅខេត្តស្វាយរៀង។ ៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនរ៉ាយ ផៅវ័រ សឹបផ្លាយ ឯ.ក សម្រាប់ គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព ៣០ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ។ ៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនរ៉ាយសិន អេនើជី (ខេមបូឌា) បាត់ដំបង ឯ.ក សម្រាប់គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺ ព្រះអាទិត្យ អានុភាព៦០មេហ្គាវ៉ាត់ នៅខេត្តបាត់ដំបង។ ៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុន ស្នេថេក អ៊ីនហ្វីនីត ឯ.ក សម្រាប់ គម្រោងសាងសង់ស្ថានីយផលិតអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ អានុភាព៣០ មេហ្គាវ៉ាត់ នៅខេត្តពោធិ៍សាត់។ ៦-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា ភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនធីអេសប៊ីភី សេកុង ផៅវ័រ អ៊ែនមីនើរ៉ល ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ៧-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋា- ភិបាល នៃព្រះរាជាណាចក្រកម្ពុជាឲ្យក្រុមហ៊ុនសេកុង សឺមម័ល ផៅវ័រផ្លេន ខមភេនី លីមីធីត នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕