នាព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភាភូមិភាគទី៤ និងជាប្រធានក្រុមការងារស្រុកសំឡូត បានអញ្ជើញចូលរួមពិធីបុណ្យសព លោក ជូន ផេង ប្រធានក្រុមប្រឹក្សាឃុំតាសាញ ដែលបានទទួលមរណភាព កាលពីយប់ថ្ងៃទី៨ ឈានចូលទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២:១៥នាទីយប់ ដោយរោគាពាធ ក្នុងជន្មាយុ៧៧ឆ្នាំ ស្ថិតនៅឃុំតាសាញ ស្រុុកសំឡូត ខេត្តបាត់ដំបង។