នាព្រឹក ថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២(ខេត្តកំពងលចាមនិងខេត្តត្បូងឃ្មុំ) និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨ ចំនួន៣វត្ត គឺនៅវត្តក្តុល វត្តបង្គៅ និងវត្តដារ ស្ថិតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ក្នុងមួយវត្តៗ ឯកឧត្តម និងលោកជំទាវ បាននាំយកបច្ច័យ គ្រឿងឧបភោគបរិភោគ ទេយ្យទាន ទេយ្យវត្ថុ ភេសជ្ជៈ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិទាំងប្រាំពីរសណ្តាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយគ្នានោះផងដែរ ឯកឧត្តម និងលោកជំទាវ បានឧបត្ថម្ភថវិកាសម្រាប់កសាងវត្ត មានវត្តក្តុល ចំនួន១២០០ដុល្លា និងវត្តបង្គៅ ចំនួន១០០០ដុល្លាផងដែរ។