នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខគ្រួសារជនរងគ្រោះបាត់ខ្លួន២នាក់ ពេលទឹកជំនន់នៅភូមិអូរត្រែង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ កន្លងមក អមដំណើរដោយលោក កុល បុត្រ ប្រធានក្រុមប្រឹក្សាស្រុកសំឡូត លោក សើ សាម៉េត អភិបាលស្រុកសំឡូត លោក កោ ស៊ុនកាំង អធិការស្រុកសំឡូត លោក ត្រិញ ហ៊ុយ នាយរងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកស្រីមេឃុំតាតោក និងមន្ត្រីឃុំផងដែរ ស្ថិតនៅផ្ទះលោកស្រីមេឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង៕